សាក់​រូប​ខ្លា​របស់​ ខេមរៈ សិរីមន្ត ធ្វើ​ឲ្យ​ស្រីៗ​ឃើញ​ហើយ​ព្រឺព្រួច​ស្ទើរ​គ្រប់គ្នា

447

ភ្នំពេញ​ ៖​ តារាចម្រៀង​លំដាប់​កំពូល​របស់​ផលិតកម្ម​ហង្ស​មាស​លោក ខេមរៈ សិរីមន្ត ថ្មីៗ​នេះ ​បាន​ទម្លាយ​រូបភាព​ជាច្រើន​សន្លឹក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​។ ​មិនតែប៉ុណ្ណោះ​រូបសាក់​លើ​ចង្កេះ​របស់លោក ខេមរៈ សិរីមន្ត ក៏បាន​ធ្វើ​ឲ្យ​នារីៗ​មួយចំនួន​ហាក់​ព្រឺ​សម្បុរ​ផងដែរ។

ការលេង​ស្ទីល​ថ្មី​ពី​សំណាក់​តារា​ប្រុស​លោក ខេមរៈ សិរីមន្ត ដោយ​ការពាក់​សក់វែង​និង​ដោះអាវ​បញ្ចេញ​រូបសាក់​ភ្ជាប់​ជាមួយ​សាច់ដុំ​ធំៗ​នេះ​ក្រៅពី​មានការ​ចាប់អារម្មណ៍​ពី​អ្នកគាំទ្រ​ក៏មាន​នារីៗ​មួយចំនួន​កាន់តែ​ជ្រួលជ្រើម​ចង់​ឱបថើប​និង​នៅក្បែរ​លោក ខេមរៈ សិរីមន្ត ទៀតផង។ ប៉ុន្តែ​អាច​ខកចិត្ត​ ព្រោះ​តែ​តារា​រូបនេះ​គឺមាន​ប្រពន្ធ​-​កូន​៣​រួចទៅហើយ។

ដើម្បី​បាន​ទស្សនា​កាន់តែ​ច្បាស់​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​មើល​រូប​ភាព​សាក់​របស់​លោក​ខេមរៈ សិរីមន្ត ដូច​ខាង​ក្រោយនេះ​។​ តើ​យល់ឃើញ​យ៉ាងណាដែរ​ចំពោះ​សាក់​រូប​ខ្លា​នៅលើ​ខ្លួន​លោក ខេមរៈ នៅត្រង់ចំណុច​ចង្កេះ​ដូច្នេះ?៕