ស៊ែរបន្តផង!!អត្ថបទដែលប្អូនៗទើបនឹងប្រឡងជាប់ថ្នាក់ទី១២ ឬមធ្យមសិក្សារទុតិយភូមិគួរយល់ដឹង….

494

អត្ថបទគួរយល់ដឹងសំរាប់ប្អូនៗទើបជាប់ទី១២ថ្មីៗ។ មានសិស្សានុសិស្សច្រើនណាស់ ដែលពិបាកក្នុងការសំរេចចិត្តជ្រើសរើសយកនូវមុខវិជ្ជា ឬ ជំនាញណាមួយ ដើម្បីរៀនបន្តនៅសកលវិទ្យាល័យ/ មហាវិទ្យាល័យ។

មានប្អូនៗខ្លះ ដោយសារតែរងនូវសំពាធពីសំណាក់ ឱពុកម្តាយ បងប្អួន ញាតិមិត្ត-ដែលមានបំណងចង់អោយជ្រើសរើសនូវមុខវិជ្ជា/ជំនាញ ទាំងដែល សាមីខ្លួនឯង មិនពេញចិត្តទាល់តែសោះ។ ការជ្រើសរើសមុខវិជ្ជា ដែលខ្លួនមិនចង់រៀន ឬ មិនមែនជាចំណូលចិត្តពិតប្រាកដ នោះវានឹងផ្តល់ផលវិបាកដល់សិស្ស-និស្សិត នាពេលអនាគតមិនខាន។

ថ្ងៃនេះសូមប្អូនៗមកមើលអំពីការណែនាំរបស់អ្នកជំនាញ ប្រឹក្សាយោបល់ និយាយអំពី ការសំរេចចិត្តដ៏ត្រឹមត្រូវ ជ្រើសយកមុខវិជ្ជា ដែលខ្លួនពេញចិត្ត ក៏ដូចជាអោយត្រូវទៅនិងទីផ្សារការងារ បច្ចុប្បន្ននិងអនាគត។ លោកបានបញ្ចាក់ថា​ “មុននិងឈានទៅដល់ការសំរេចចិត្តជ្រើស យកមុខវិជ្ជា ណាមួយសូមប្អូនៗកុំរើសយកមុខវិជ្ជា តាមមិត្តភក្តិ ការចង់បានរបស់ ឱពុកម្តាយ បងប្អួន ញាតិមិត្ត ការមើលឃើញថាមានគេរៀនមុខវិជ្ជានេះច្រើន”។

ប៉ុន្តែប្អូនៗត្រូវ ឈ្វេងយល់អំពីចំណូលចិត្ត និងសមត្ថភាពរបស់ខ្លួនឯង មុខវិជ្ជា ឬជំនាញ​ រើសសាលារៀន ដែលមាន កេរ្តិ៍ឈ្មោះល្អ តំរូវការទីផ្សារប្អូនត្រូវតែ សួរខ្លួនឯងថា តើខ្ញុំមានចំណង់ចំណូលចិត្ត លើមុខវិជ្ជា ឬជំនាញអ្វីអោយប្រាកដ? ហើយជំនាញនោះមានតំលៃនៅលើទីផ្សារការងារកំរិតណា?

ម៉្យាងទៀត បើប្អូនៗនៅតែមិនប្រាកដក្នុងការសំរេចចិត្តជ្រើសយកមុខវិជ្ជា រៀនបន្តនៅសកលវិទ្យាល័យ/មហាវិទ្យាល័យ សូមព្យាយាមស្វែងរក ការប្រឹក្សាយោបល់ ពីសំណាក់សិស្សច្បង អ្នកជំនាញ ដែលសព្វថ្ងៃនេះ មានបណ្តាស្ថាប័នអប់រំ អង្គការ គ្រឹះស្ថាននានាៗ ដែលបាននឹងកំពុងតែរៀបចំសិក្ខាសាលា ពិពរណ ផ្តល់យោបល់ដល់ សិស្សានុសិស្ស ដោយឥតបង់ថ្លៃ។ បន្ទាប់ពីបានទទួលនូវពត៌មានគ្រប់ជ្រុងជ្រោយ អំពីសមត្ថភាពនិងមុខវិជ្ជា ដែលខ្លួនពេញចិត្តហើយ នោះការសិក្សារបស់ប្អូនៗ ប្រាកដជាទទួលបានជោគជ័យនាពេលអនាគតមិនខាន៕