ចូលរួមអបអរសាទរនាយចយ​ផងដែលកើតបានកូនមួយហេីយ កូនស្អាតណាស់ មុខអត់ដូចឪទេតែដូច……

373

ដូចដែលប្រិយមិត្តបានដឹងហើយថា ប្រពន្ធនាយ ចយ បានពរពោះជាច្រើនខែណាស់ដែរហើយ។ បន្ទាប់ពីរងចាំអស់រយៈពេលជាច្រើនខែមកនោះ ប្រពន្ធនាយ ចយ ក៏បានបង្កើតកូនប្រុសដែលមានមុខមាត់សង្ហាតាំងពីកំណើតមួយរូបអោយនាយ ចយ ដែលធ្វើអោយនាយ ចយសើចបិទមាត់មិនជិតសោះ។ អ្វីដែលសំខាន់នោះគឺភរិយារបស់នាយ ចយ បានសម្រាលកូនប្រុសដ៏សង្ហាហើយ និងមានសុវត្ថិភាពផងដែរ។




រីឯឈ្មោះរបស់កូនប្រុសនាយចយវិញក៏ពិរោះណាស់ដែរគឺ មានឈ្មោះថា ភិច ណាឃីន។ ហើយតាមរយៈរូបភាពជាច្រើនសន្លឹកនោះ បានបង្ហាញឲ្យឃើញថា កូនប្រុសរបស់នាយ ពិតជាគួរឲ្យស្រលាញ់មែនទែន ដោយមានមុខមាត់កាត់ទៅម្តាយស្ទើរតែបេះបិតទៅហើយ។ មួយវិញទៀត ក្រោយពីឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសម្តែងក្តីរំភើបជំនួសនាយ ចយ ដែលប្រពន្ធរបស់នាយ បានបង្កើតបានកូនប្រុសដ៏គួរឲ្យស្រលាញ់ ហើយថែមទាំងមានសុវត្ថិភាពទាំងម្តាយទាំងកូនផងនោះ។