អតីតតារាសម្តែង លោក ណូ ជ័យរទ្ធី បានទទួលមរណៈភាពហើយ កាលពីព្រឹកមិញនេះ…

211

បើយោងតាមប្រភពព័ត៌មានពីទំព័រសិល្បករកម្ពុជាជាច្រើនរូប បានសរសេរថា“R.I.P. អតីតតារាសម្តែង លោក ណូ ជ័យរទ្ធី ហៅតូ បានទទួលមរណៈភាពហើយ កាលពីព្រឹកមិញនេះ ដោយសារជំងឺក្រិនថ្លើម ហើយសពរបស់លោកត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ”៕



មួយរយៈចុងក្រោយនេះ យើងឃើញអតីតតារាសម្តែងប្រុងសលោក ណូ ជ័យរិទ្ធី ហៅតូ បានធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ធ្ងរទៅៗមានរូបរាងស្គាំងស្គម ដោយសារអការៈជំងឺក្រិនថ្លើមដំណាក់កាលចុងក្រោយ ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងព្រួយបារម្ភពីសុខភាពរបស់គាត់យ៉ាងខ្លាំង។ បន្ទាប់ពីតស៊ូជាមួយជំងឺក្រិនថ្លើមអស់រយៈពេលជាយូរមក កាលពីព្រឹកមិញនេះ លោក ណូ ជ័យរទ្ធី បានទទួលមរណភាពហើយ។