ជួយស៊ែរផង!!អាងខ្លួនជាមេប៉េអឹមបើកដៃអោយប្រពន្ធរបស់ខ្លួនរកស៊ីមុខជំនួញឈើប្រណិតខុសច្បាប់រាប់….

285

ខេត្តឧត្ដរមានជ័យ៖ បែកធ្លាយរឿងអាស្រូវរបស់លោកគង់ សំណាង មេប៉េអឹមស្រុកបន្ទាយអំពិលជាមេឃ្លោងនៅពីក្រោយខ្នងបទល្មើសឈើប្រណិតខុសច្បាប់បើកដៃអោយប្រពន្ធរបស់ខ្លួនរកស៊ីមុខជំនួញឈើប្រណិតខុសច្បាប់រាប់ឆ្នាំចឹងតើបានជាមន្រ្តីអាជ្ញាធ័រមានសម្ថតកិច្ចនៅទីនោះមិនហ៊ានបង្រ្កាប។




តាមប្រភពៈព័ត៍មានពីសំណាក់ប្រជាពលរដ្ឋរស់នៅភូមិ កំតើលធំ ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ បានរាយការមកថា លោក គង់ សំណាងមេប៉េអឹមស្រុកបន្ទាយអំពិលជាមេឃ្លោងកាងបទល្មើសឈើខុសច្បាប់អោយប្រពន្ធរបស់ខ្លួន រកស៊ីបទល្មើសឈើប្រណិតតាមចិត្តនឹងដើរគំរាមគំហែងពលរដ្ឋអោយលក់ឈើអោយខ្លួនក្នុងតម្លៃថោក។


ពលរដ្ឋ បានបន្តថាលោក គង់ សំណាង មេប៉េអឹមស្រុកបន្ទាយអំពិលនិងប្រពន្ធបានធ្វើបាបពួកគាត់ច្រើនណាស់សូម្បីតែដឹកឃ្យូងបន្តិបន្ទួចក៍ចាប់មិនលើកលែងដែរថែមទាំងដើរគំរាមគំហែងពលរដ្ឋមួយចំនួនដែលរកស៊ីមុខរបកាប់ឈើដូចបាយទាំងនោះ មិនត្រូវលក់ឈើដែលរកបាន អោយទៅថៅកែឬឈ្មួញផ្សេងឡើយ ក្រៅពីប្រពន្ធរបស់លោកបើពុំដូច្នោះទេនឹងត្រូវចាប់យកទាំងអស់។


ប្រជាពលរដ្ឋក្នុងភូមិឃុំខាងលើបានសម្ដែងការហួសចិត្តនិងខលចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធ័រមានសម្ថតកិច្ច ជំនាញមន្រ្តីពាក់ពន្ធ័ថាមានភាពលំអៀង ធ្វើបាបតែពួកគាត់ជាជនស្លូតត្រង់ ត្រង់ចំណែកលោក គង់ សំណាងមេប៉េអឹមស្រុកបន្ទាយអំពិលនិងប្រពន្ធ វិញរកស៊ីបទល្មើសតាមចិត្តនិងជាច្រើនឆ្នាំ បែជាមិនហ៊ានបង្រ្កាបហេតុអ្វីបានជាមកធ្វើបាបនិងគាប់សង្កត់តែពួកគាត់អព្ចឹាងឬមួយលោក គង់ សំណាងនិងប្រពន្ធជាបក្សតែមួយនឹងអស់លោក។


តើឯក​ឧត្ដរ ពុទ្ធសារ៉ាន់មេប៉េខេត្តឧត្ដរមានជ័យគិតយ៉ាងចំពោះមន្រ្តីក្រោមឱវាទដែលលោកគង់ សំណាង បានលួចលាក់ ផ្សំគំនិតជាមួយប្រពន្ធរបស់លោក ប្រព្រិត្តបទល្មើសឈើនិងជួញដូរឈើប្រណិតខុសច្បាប់។ ជុំវិញករណីខាងលើក្រុមការងារមិនទាន់អាចសុំការបំភ្លឺពីលោក គង់ សំណាងមេប៉េអឹម ស្រុកបន្ទាយអំពិលនិងប្រពន្ធរបស់លោកបានទេ ពាក់ពន្ធ័និងរឿងមុខជំនួញបទល្មើសឈើប្រណិតខុសច្បាប់ យើងខ្ញុំនិងរងចាំការបកស្រាយពីលោក។