អីយ៉ាស!!មហាហ្វេនiPhoneនៅសិង្ហបុរីលេងចឹងម៉ង សុីដាច់មួយផ្លូវហើយលោកម៉ូយ….

75

ក្រុមហ៊ុនAppleបានធ្វើអោយអ្នកគាំទ្រជាច្រើននាក់តម្រង់ជួរគ្នា ក្នុងប្រទេសសិង្ហបុរីម្តងទៀត ក្រោយពីមានការផ្ទុះយ៉ាងសម្បើមទៅលើទូរសព្ទ័ iPhone XS MAXនាឆ្នាំកន្លងទៅនេះ។ ដូចដែលបានសន្យាក្រុមហ៊ុនAppleបានដាក់លក់ទូរស័ព្ទ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max នៅថ្ងៃសុក្រ ទី២០ ខែកញ្ញា នៅគ្រប់ប្រទេសទាំងអស់។ រីឯនៅតាមផ្លូវ Orchardនៅក្នុងប្រទេសសិង្ហបុរីវិញគឺមានមហាហ្វេនរាប់ពាន់នាក់កំពុងរងចាំឈរជាជួរនៅមុខហាងរបស់Appleប្រចាំនៅសិង្ហបុរី។





ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយ ថាAppleឆ្នាំនេះបានធ្វើកំណែទម្រង់ទៅលើកាមេរ៉ាខាងក្រោយ ដែលតម្លើងពី២គ្រាប់ ទៅកាន់កាេមរ៉ា៣គ្រាប់ដែលជាមុខងារ Ultra Wideថ្មីរបស់iPhoneផងដែរ។ ចំពោះតម្លៃនៅប្រទេសសិង្ហបុរីនាថ្ងៃរសៀលមិញនេះគឺមានចាប់ពី ៧៨០ដុល្លា ចំពោះម៉ូឌែល iPhone 11 64GB, ១២៧០ដុល្លា ចំពោះម៉ូឌែលiPhone 11 Pro 256GB, និង ១៦០០ដុល្លា ចំពោះម៉ូឌែលiPhone 11 Pro Max 512GB។