កុំចេះតែហ៊ានក្មេងស្រីម្នាក់ស្លាប់ និងម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់បន្ទាប់ពីរៀនធ្វើពោតផ្ទុះតាមយូធូប(មានវីដេអូ)

295

អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ហើយ នារីម្នាក់ដែលតែងតែយកម្ហូបមកធ្វើនៅក្នុងការិយាល័យបែបប្លែកៗ និងខុសពីគេនោះ ឥលូវកំពុងតែជួបអាសន្នធំហើយ។ ក្រោយពីនារីម្នាក់នេះបានធ្វើម្ហូបបែបប្លែកៗអស់រយៈពេលជាច្រើនឆ្នាំមកនេះ នាងក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកមើលរាប់សិបលាននាក់នៅលើបណ្តាញសង្គមទាំងឡាយដូចជា យូធូប ហ្វេសបុក តិកតុក វេបូ ដែលគ្រប់គ្នាតែងតែស្គាល់គាត់ថា Ms Yeah នៅលើបណ្តាញសង្គមទាំងនោះ។ Ms Yeah បានធ្វើម្ហូបតាមវិធីប្លែកៗជាច្រើន ដែលខ្លះមើលទៅទំនង និងខ្លះទៀតក៏មានការឆ្គាំឆ្គង និងគ្រោះថ្នាក់ផងដែរ។



តារាចិនស្រីរូបស្រស់មានអ្នកតាមដាន និងចុចSubscribe ដល់ទៅជាង៧ លាននាក់នៅលើបណ្តាញសង្គមយូធូបត្រូវបានគេស្គាល់តាមរយៈវីដេអូធ្វើម្ហូបប្លែកៗនេះកំពុងមានរឿង ព្រោះថាមានក្មេងស្រីពីរនាក់ម្នាក់ឈ្មោះថា ហ្សេហ្ស៊ី អាយុ១៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ស៊ាវយូអាយុ អាយុ១២ឆ្នាំ បានធ្វើតាមវីដេអូរបស់នាង គឺការធ្វើពោតផ្ទុះដែលអាចធ្វើបានទាល់តែមានកម្តៅខ្លាំងទើបធ្វើទៅកើត។ យោងតាមសារព័ត៌មាន BBC News បានអោយដឹងថាអ្នកទាំង២ បានដុតកំប៉ុងប៉េបសុីអោយក្តៅ ហើយវាក៏បានផ្ទុះឡើងដោយដែលបណ្តាលអោយក្មេងស្រីម្នាក់ឈ្មោះ ហ្ស៊ីហ្ស៊ី បានស្លាប់ដោយសារការរងរបួសរបស់នាងធ្ងន់ធ្ងរពេក ហើយក្មេងស្រីម្នាក់ទៀតឈ្មោះ ស៊ាវយូ កំពុងត្រូវការការវះកាត់កែសម្ផស្ស(Plastic Sugery)ភ្លាមៗ។




ដោយឡែកលោកនារីរូបស្រស់ Ms Yeah បានបដិសេធរាល់ការអះអាងថាក្មេងស្រីទាំងនោះធ្វើតាមដេអូរបស់នាងដោយហេតុផលថាក្មេងទាំងពីរបានប្រើវិធីសាស្រ្តផ្សេងទៅនឹងអ្វីដែលនាងបានបង្ហាញ ហើយនាងបាននិយាយបន្តទៀតថា វិធីសា្រស្តរបស់នាងមានសុវត្ថិភាពជាង។ តែបើទោះបីជាយ៉ាងនោះមែនក្តីកញ្ញា Ms Yeah បានធ្វើការបង់លុយឲ្យទៅក្រុមគ្រួសាររបស់ក្មេងស្រី ហ្ស៊ីហ្ស៊ី នូវចំនួនទឹកប្រាក់មួយចំនួនរួចហើយ ដែលចំនួនថវិការនោះមិនបានបង្ហាញជាសាធារណៈទេ។ នៅក្នុងការចុះផ្សាយរបស់វេបសាយ Weibo ដែលមានចំណងជើងថា“ ថ្ងៃដ៏ឃោរឃៅបំផុតនៃជីវិតរបស់ខ្ញុំ”ដែលសារនេះចេញពីកញ្ញា Ms Yeah ហើយកញ្ញាក៏បានសំទោស និងមានការសោកស្តាយជាខ្លាំងទៅកាន់គ្រួសាររបស់សព្វក្មេងស្រី ហ្ស៊ីហ្ស៊ី និងសាធារណៈជនចំពោះអ្វីដែលបានកើតឡើងនេះ។


វីដែអូ៖