ចុមiPhone 11សាហាវណាស់ធ្វើតេស្តទម្លាក់ខ្ពស់យ៉ាងណាក៏មិនបែកទាល់តែ…(មានវីដេអូ)

69

ដូចដែលបានដឹងស្រាប់ក្រុមហ៊ុនAppleបានទើបនឹងដាក់អោយចេញលក់ និងប្រើប្រាស់ជាផ្លូវការនូវiOS13 ដែលតម្លើងស្រាប់នៅលើiPhone11 គ្រប់ម៉ូឌែលនៅថ្ងៃ២០ កញ្ញា ប៉ុន្មានថ្ងៃមុននេះ។ តែឥលូវបែរជាមានមហាហ្វេនម្នាក់ដែលល្បីល្បាញនៅលើបណ្តាញសង្គមយូធូប ដែលមានអ្នកចុចSubcribe ដល់ទៅជាង៧លាននាក់ឯណោះ។ ឆាណែលយូធូប EverythingApplePro ជាឆាណែលផ្លូវការមួយដែលក្រុមហ៊ុនយូធូបទទួលស្គាល់។ ហើយប្រហែលប្រមាណ១ថ្ងៃមុននេះ ឆាណែលមួយនេះបានបង្ហោះវីដេអូមួយដែលទាក់ទងនឹងការធ្វើតេស្តទម្លាក់កំពូលទូរសព្ទ័ជំនាន់ថ្មី iPhone 11 Pro និង 11 Pro Max ពីរយៈកម្ពស់ខុសគ្នា។ ហើយអ្វីដែលiPhone 11 នេះធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលនោះគឺ ការធ្វើតេស្តទម្លាក់នោះមានសភាពខ្លាំងខ្លា និងមិនបានសំចៃដៃអ្វីទាំងអស់ តែiPhone 11 នៅតែអាចទ្រាំទ្របាននៅកម្លាំងចលករមួយនេះយ៉ាងរំភើយតែម្តង។




ក្រោយពីការធ្វើការតេស្ត បានបង្ហាញថាកញ្ចក់ដែលភ្ជាប់មកជាមួយiPhoneជំនាន់ថ្មីនេះគឺមិនធម្មតានោះទេ។ ហើយអ្វីដែលពិសេសជាងនេះនោះគឺAppleបានធ្វើការផ្លាស់ប្តូរតម្លៃទីផ្សារមួយចំនួនដែលធ្វើអោយមហាហ្វេន អាចមានលទ្ធភាពទិញប្រើនូវកំពូលស្មាតហ្វូនប៉ុន្មានម៉ូឌែលចុងក្រោយរបស់ក្រុមហ៊ុនAppleនេះ។ ម៉្យាងវិញទៀត សមត្ថភាពកាមេរ៉ាដែលភ្ជាប់មកជាមួយiPhone 11 Pro និង 11 Pro Max ធ្វើអោយអ្នកគាំទ្រកាន់តែមិនស្តាយលុយទៅទៀតជាមួយនឹងការកាន់ថ្មយូរជាង iPhone XS Max ដល់ទៅ៥ម៉ោង និងការភ្ជាប់ស្រាប់ក្នុងប្រអប់ជាមួយនឹងដុំសាកថ្មល្បឿនលឿនដល់ទៅ ១៨វ៉ាត់ឯណោះ។ ហេតុផលទាំងនេះ រួមជាមួយការធ្វើតេស្តសាកល្បងទម្លាក់រួចរាល់ ធ្វើអោយហ្វេនកាន់តែកក់ក្តៅ និងមានទំនុកចិត្តកាន់តែខ្ពស់ជាមួយការប្រើប្រាស់នៅកំពូលស្មាតហ្វូនថ្មីរបស់ក្រុមAppleប៉ុន្មានម៉ូឌែលនេះ។




ទស្សនាវីដេអូធ្វើតេស្តខាងក្រោម៖

អត្ថបទ៖ Mr. Grey