កំប្លែង​ខ្លី​ក្នុង​រឿង អា​អត់​កំណើត ផ្ទុះ​ការរិះគន់​យ៉ាងគំហុក​

49

ភ្នំពេញ ​៖ តាមរយៈ​រឿង​កំប្លែង​នៅក្នុង​កម្មវិធី បាន​មើល​បាន​សើច របស់​ស្ថានីយ៍ទូរទស្សន៍​CTN​ ដែល​ត្រូវបាន​ចាក់​ផ្សព្វ​ផ្សា​កាលពី​ថ្មីៗ​នេះ ​បាន​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ដោយ​មានការ​លើកឡើងថា​គ្មាន​អ្វី​កំប្លែង​ បែរជាយក​រឿង​លើ​គ្រែ​មកលេង​ឲ្យ​មហាជន​មើលទៅ​វិញ​។


ការរិះគន់​នេះ​ក្រោយពេល​ទស្សនិកជន​បាន​ទស្សនា​ឈុត​សម្តែង​មួយ​នៅក្នុង​សាច់រឿង អា​អត់​កំណើត ដែល​ចូលរួម​កំប្លែង​ពី​សំណាក់ តារា​ស្ថិតក្នុង​ក្រុម​របស់​នាយ ពែ​កមី ។ ក្នុង​ឈុត​នោះ​គឺ​គេ​សង្កេត ឃើញ​នាយ ក្រូច និង​តារា​ស្រី​កំប្លែង​ស្រី​ម្នាក់ទៀត​សម្តែង​របៀប ជា​ប្តី​-​ប្រពន្ធ​នៅលើ​គ្រែ​ជាមួយគ្នា​ប៉ុន្តែ​ខាង​ប្រុស​អសមត្ថភាព​ផ្លូវភេទ​រហូត​ប្រគល់​ប្រពន្ធ​ឲ្យ​អ្នកផ្សេង​វិញ​។​
តាមរយៈ​នេះ​គេ​បាន​រិះគន់ថា​ការលេង​កំប្លែង​បែបនេះ​ហាក់​មិន​មានការ​បង្កប់ន័យ​អប់រំ​នោះទេ ​ផ្ទុយ​ទៅវិញ​បែរជាយក​រឿង​ដូច្នេះ​កំប្លែង​ទៅវិញ​។​តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណាដែរ​?៕​