បុរសត្រូវភ្លើងឆេះរលាកខ្លួនហើយឲ្យគេជួយដឹកទៅមន្ទីរពេទ្យពេលនេះបានទទួលមរណៈភាពហើយ

41

សោកស្តាយណាស់ បុរសត្រូវភ្លើងឆេះរលាកខ្លួន ហើយរត់ឲ្យគេជួយដឹកទៅមន្ទីរពេទ្យ តែគ្មានអ្នកជូននោះ ពេលនេះបានទទួលមរណៈភាពហើយ។ ករណីអគ្គិភ័យស្ថានីយបញ្ចូលហ្គាសរថយន្តLPG24ម៉ោង មួយកន្លែងនៅកណ្តាលក្រុងសៀមរាប កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន១២នាក់រងរបួស ក្នុងនោះមានមន្ត្រីនគរបាលម្នាក់ផងដែរ ហើយអ្វីដែលគួរឲ្យការភ្ញាក់ផ្អើលនោះ គឺមានបុរសម្នាក់បាត់រត់ចេញពីកន្លែងកើតហេតុ ដោយត្រូវអណ្តាតភ្លើងឆាបឆេះស្បែករលេះរលួយពេញខ្លួន គួរឲ្យខ្លោចចិត្តណាស់ ហើយបានពឹងអ្នកនៅជិតនោះឲ្យជូនទៅពេទ្យ តែគ្មានអ្នកណាម្នាក់មានចិត្តធម៌ព្រមជូនទេ។



បុរសរងគ្រោះដែលរត់រកឲ្យគេជួយជូនទៅមន្ទីរពេទ្យនេះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ គឺមានឈ្មោះថា មឿន កុយ អាយុ៤៦ឆ្នាំ ជាអ្នកបើកបររថយន្តដឹកហ្កាស់ ខាងលើ។ គាត់មានកូន៦នាក់ ក្នុងបន្ទុក រស់ខេត្តសៀមរាប គាត់របួសធ្ងន់ ត្រូវម្ចាស់ក្រុមហ៊ុន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅឯប្រទេសថៃ។ ដោយឡែកមុននេះបន្តិចតាមរយៈហ្វេសបុក”Chanthourn Cheng” បានឲ្យដឹងបុរសដែលត្រូវភ្លើងឆេះខាងលើ បានទទួលមរណៈភាពហើយ “សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកពូមឿនកុយផងក្មួយពិតជាមានការសោកស្ដាយយ៉ាងខ្លាំងចំពោះដំណឹងដ៏សែនក្រៀមក្រំមួយនេះសូមអោយលោកពូបានទៅកាន់សុគតិភព។