វ៉ាន់ នី​ឡា បង្ហាញ​រូបថត​Pre Wedding​ត្រៀម​ចូល​រោងការ​ឆ្នាំក្រោយ

714

ភ្នំពេញ​ ៖​ តារា​កំប្លែង​កូនស្រី​សំណព្វចិត្ត​លោកតា​វ៉ី​ច​ទ័​រ កញ្ញា វ៉ាន់ នី​ឡា ក្រោយពេល​ប្រកាស​ចូល​រោងការ​នៅ​ឆ្នាំក្រោយ​(២០២០) នោះ​ ពេលនេះ​នាង​និង​គូស្នេហ៍​វ័យ​ប្រហែល​គ្នា​ បាន​បញ្ចេញ​នូវ​រូបភាព​Pre Wedding​ដ៏​ស្រស់ស្អាត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទទួលបាន​ការសរសើ​រ​ច្រើន​ពី​អ្នកគាំទ្រ​។​

ភ្ជាប់​ជាមួយ​រូបថត Pre Wedding​ជាច្រើន​សន្លឹក​តារា​រូប​ស្រស់​កញ្ញា វ៉ាន់ នី​ឡា បាន​សរសេរ​រៀបរាប់ថា ជីវិត​គូ ជួយ​គ្នា​ពេល​ដែលមាន​បញ្ហា​កើតឡើង​លួងលោម​គ្នា​ពេលដែល​យំ​មើលថែ​គ្នា​ពេលដែល​ឈឺ​ថ្កាត់ បន្ថែម​កម្លាំងចិត្ត​ឲ្យ​គ្នា​ពេលដែល​ហត់នឿយ សើច​សប្បាយ​ជាមួយគ្នា​ពេលដែល​មាន​ក្ដី​សុខ ឆ្លងកាត់​ក្ដី​ទុក្ខ​ទៅ​ជាមួយគ្នា ហើយនឹង​ចាស់​ទៅ​ជាមួយគ្នា។

តាមរយៈ​ការ​បង្ហោះ​រូបភាព​និង​សារ​បង្កប់ន័យ​អំពី​ជីវិត​គូស្រករ​របស់​កញ្ញា វ៉ាន់ នី​ឡា ខាងលើ​នេះដែរ​បានធ្វើ​ឲ្យ​មហាជន​សម្តែង​ការគាំទ្រ​និង​សរសើរ​ថា​អ្នក​ទាំងពីរ​ពិត​ស្រស់​ស្អាត​ ហើយ​សក្ដិ​សម​ជាមួយគ្នា​ណាស់។ សូម​ប្រិយមិត្ត​ទស្សនា​នូវ​រូបថត Pre Wedding​របស់​តារា​ស្រី​សាច់​ខ្ចី​កញ្ញា វ៉ាន់ នី​ឡា ដូចខាងក្រោម​នេះ​៖៕​