ពេលគ្នានៅរស់ម្នាក់ៗនាំគ្នាស្អប់ហើយជេរស្តីដល់ពេលអស់សង្ខារបែជានាំគ្នាអាណិត…

140

តាកែវ៖ កាលពេលដែលគ្នានៅរស់ម្នាក់ៗនាំគ្នាស្អប់ហើយស្តីថា ដល់ពេលអស់សង្ខារបែជានាំគ្នាអាណិត បុរសម្នាក់នេះដោយសារតែមាន ជំងឺប្រចាំកាយផង(ឆ្កួតជ្រូក)ហើយស្រវឹងស្រាផង បានដួលផ្កាប់មុខចូលអាងទឹកដែលគេរៀបដាក់ទ្រជើងរានទេវតាបណ្តាលឲ្យលុងទឹកស្លាប់ ដោយពុំមានអ្នកណាដឹង ហើយនឹងមកជួយទាន់នោះទេ។ ហេតុការនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង៥នឹង១០នាទី រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ជនរងគ្រោះឈ្មោះ ជួង គឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។


ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះអង្គុយផឹកស្រា ហើយបាននិយាយលេងជាមួយនាក់ភូមិ ស្រាប់តែមួយសន្ទុះក្រោយមក ជនរងគ្រោះ បានដើរទៅអង្គុយមុខផ្ទះលើអាងទឹកដែលមានកំពស់៣តឹកសម្រាប់ដាក់រានទេវតា ដែលជនរងគ្រោះតែងតែអង្គុយផឹកស្រាជាប្រចាំ ស្រាប់តែក្រោយមកប្រហែលជាជំងឺរើឡើង បានប្រកាច់ផ្កាប់មុខចូលទឹក មិនដឹងពីពេលណាទេ ដោយមិនមានអ្នកភូមិណាឃើញឡើង។ លុះពេលប្អូនស្រីរបស់ជនរងគ្រោះចេញពីក្នុងផ្ទះមក ឃើញបងផ្កាប់មុខក្នុងអាង ឡើងមិនរួច ទើបស្រែកហៅគេអោយមកជួយ តែមិនអាចជួយបានព្រោះ ជនរងគ្រោះបានឈ្លក់ទឹកស្លាប់បាត់ទៅហើយ។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច្ច័យ ដោយពិនិត្យឃើញថាជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកអាងពិតប្រាកដមែនក្រោយពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។