ឈ្លាតឱកាសបុណ្យភ្ជុំក្រុមឈ្មួញនៅតែបន្តដឹកឈើខណ:ពេលដែលមេព្រៃរវល់កាន់បិណ្ឌឬ…

279

យុទ្ធនាការដ៏ក្តៅគគុករបស់ថ្នាក់ជាតិក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិ មិនបានធ្វើឲ្យមេព្រៃស្រុកសៀមប៉ាងព្រឺរោមឡើយនៅតែធ្វើព្រងើយមិនអើពើរនឹងការបង្ក្រាបក៏ដូចជាមិនគួររពតាមបទបញ្ជារបស់មន្ត្រីថ្នាក់ជាតិផងដែរ។


ប្រភពពលរដ្ឋស្រុកសៀមប៉ាងបានឲ្យដឹងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះថា :ក្នុងរដូវកាន់បិណ្ឌភ្ជុំ ឈ្មួញ ឈើដុសស្លែល្បីល្បាញជាយូរហើយ នូវក្នុងស្រុកសៀមប៉ាង ដែលមានឈ្មោះណាក់និង ឈ្មោះហេង បានកំពុងដឹកជញ្ជូនឈើប្រណិតតាមរយះរថយន្តសាំយ៉ុងជាច្រើនគ្រឿងក្នុង១ថ្ងៃៗ ចេញពីស្រុកសៀមប៉ាងមកដល់ក្នុងខេត្ត ប្រហែលជាម៉ោង០៨ព្រឹក ជារៀងរាល់ថ្ងៃ បន្លំៗជាមួយរថយន្តដឹកអ្នកដំណើរ ចេញពីស្រុកឆ្ពោះទៅគោលដៅរបស់ពួកគេនៅក្នុងខេត្ត។

យើងក៏សង្កេតឃើញថា ឈ្មួញឈើជើងខ្លាំងទាំងនេះមិនខ្លាចញញើតនិងបទបញ្ជារបស់រាជរដ្ឋាភិបាលទៅហើយទេ ចុះមន្រ្តីនៅក្នុងស្រុកសៀមប៉ាង និងមន្រ្តីគ្រប់ជំនាញដែលពាក់ពន្ធ័ក្នុងខេត្តស្ទឹងត្រែងទាំងមូលហេតុអី្វមិនបង្រ្កាបបទល្មើសទាំងអស់នេះផងទៅ ឬក៏មានការឃុបឃិតគ្នាដូចរាល់ៗដងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរៀងៗខ្លួន? ដឹងហើយធ្វើមិនដឹងដឹងហើយធ្វើដេកលក់បុគ្គលនិងមន្រ្តីអស់ទាំងនេះមិនងាយនិងដាស់ឲ្យក្រោកបានទេ។ វិធីតែមួយគត់គឺគោរពទៅតាមគោលការណ៍អភិក្រមទាំង៥របស់សម្តេចតេជោ សូមឲ្យឯកឧត្តម សៅសុខាប្រធានគណកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមឲ្យមានចំណាត់ការលើជនប្រព្រឹត្តបទល្មើសដូចដែល លោកប្រធានបានប្រកាសថាបង្រ្កាបឲ្យបានជាដាច់នោះ។