កម្លាំង២ខណ្ឌសហការគ្នារហូតឈានដល់ការឃាត់ខ្លួនចោរកាច់កលួចម៉ូតូយ៉ាងសកម្មម្នាក់…

47

នៅថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អាំ ប្រុស ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះគ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល រួមនិងវត្ថុតាង ដែកជ្រុងចុងសំប៉ែតស្រួចចំនួន០៣ ដង្កាប់ចំនួន០១ ដែកឆាបចំនួន០១ ដែកចំពុះទុងដកឈើចំនួន០១ សោរខ្សៀលេខ៨ចំនួន០៤ កូនសោរម៉ូតូចំនួន០៥ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច កាបូបស្ពាយពណ៌សូកូឡាចំនួន០១ និងសម្ភារៈប្រើប្រាស់គ្រឿងញៀន ត្រង់ចំណុចសណ្ឋាគារឡាក់គីស្តា ឈូកទិព្វ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យ ឈ្មោះ អាំ ប្រុស បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) និងបក្ខពួកម្នាក់ទៀត ឈ្មោះ រ័ត្ន ភេទប្រុស អាយុ២៤ឆ្នាំ បានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ1CB-4189 នៅចំណុចកែងផ្សារទួលទំពូង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយសមត្ថកិច្ចយើងក៏បានសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌចំការមន ប្រគល់ជនសង្ស័យខាងលើ រួមនិងវត្ថុតាង អោយទៅសមត្ថកិច្ចនគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ។