តាមបទបញ្ជារបស់លោកស្នងការសមត្ថកិច្ចស្រុកអង្គរបូរីបង្ក្រាបចោរលួចឆែកឃើញ គ្រឿងញឿន…

277

ខេត្តតាកែវ៖ នៅថ្ងៃថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០០និង៣០នាទី មានអំពើលួចមួយករណីកើតឡើងនៅចំណុចផ្ទះរបស់ឈ្មោះ ឈាន ឈុន ភេរប្រុស ស្ថិតនៅក្នុងភូមិទួលសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ បាត់បង់សម្ភារៈរួមមានប្រាក់រៀលចំនួន០៣លានរៀល ទូរស័ព្ទ០២គ្រឿង និងឯកសារមួយចំនួនទៀត។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គរបូរីចុះធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញារហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី វេលាម៉ោង១២ និង០០នាទី ថ្ងៃ ខែឆ្នាំដដែល ។


ស្នងការខេត្ត​ជនសង្ស័យខាងលើមានឈ្មោះ សុខ លាងហ៊ួ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិទួលសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងដកហូតបានថ្នាំញៀន០១កញ្ចប់ ប្រាក់រៀលចំនួន៩២ម៉ឺនរៀល ទូរស័ព្ទ០១គ្រឿង និងឯកសាររបស់ជនរងគ្រោះមួយចំនួន។ ក្រោយឃាត់ជនសង្ស័យបានសារភាពថាក្រោយធ្វើសកម្មភាពលួចរួច ខ្លួនបានគេចទីទៅទិញនិងសម្ងំប្រើប្រាស់ថ្នាំញៀននៅផ្ទះរបស់ឈ្មោះ ម៉ឺន ដាវី ភេទស្រី មានទីលំនៅភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ។ បន្ទាប់ពីបានព័ត៌មានភ្លាម នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃ ខែឆ្នាំដដែល កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្គាំ បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ម៉ឺន ដាវី ដើម្បីធ្វើការសាកសួរបន្ត ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។