រថយន្ដកាមរីឆ្លាមមួយគ្រឿង​បើកបោះពួយយ៉ាងលឿ​​​​​នគេចរថយន្ដ​​​​​​​​​​​​មួយគ្រឿង​​​​​​​​​​​​រេចង្កូតជ្រុលទៅ​​​​​​​​​​បុក….

162

ខេត្តកណ្ដាល៖ រថយន្ដកាមរីឆ្លាមមួយគ្រឿង​បើកបោះពួយយ៉ាងលឿ​​​​​នគេចរថយន្ដ​​​​​​​​​​​​មួយគ្រឿង​​​​​​​​​​​​បើកនៅ​​​​​​​​​​​​​​​​​ខាងមុខរេចង្កូតជ្រុលទៅ​​​​​​​​​​បុករថយន្ដមួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រឿងចតទុកក្បែ​​​​​​​​​​​​​​​​​​​​​​​ចិញ្ចើមផ្លូវពេញមួ​​​​​​​​​​​យទំហឹង បណ្ដា​​​​​​​​​​​​​លឲ្យព្រះស​​​​​​​​​​ង្ឃ១អ​​​​​​​​​​​​​​​​​​​​ង្គក្នុងចំណោមព្រះសង្ឃ៣អង្គរងរបួសធ្ង​​​​​​​​​​​ន់ និងស្រ្ដីម្នា​​​​​​​​​​​ក់រងរបួសស្រា​​​​​​​​​​​​​​​​​​​​​​​​​​ល ។ ករណីគ្រោះថ្នាក់​​​​​​​​​​​ចរាចរណ៍​​​​​​​​​​ខាងលើនេះ​​​​​​​​​កើតឡើ​​​​​​​​​​​​​​​​​​​​​​​​​​​​​ងនៅវេលាម៉ោង១៣និង៣០នា​​​​​​​​​​​ទី ថ្ងៃសុក្រ ​​​​​​​​​​៤កើត ខែជេស្ឋ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ​​​​​​​​​​​​​ទី១៨ ខែ​​​​​​​​​​​​​​​​​​​​ឧសភា ឆ្នាំ២០១៨ លើកំណា​​​​​​​​​ត់ផ្លូវជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​លេខ២១ ស្ថិតក្នុងភូមិព្រែកប៉ុក​ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ។ មន្រ្ដីនគរបា​លចរាចរណ៍ស្រុកកោះធំបាន​​​​​​​​​​​ឲ្យដឹងថាព្រះសង្ឃ​​​​​​​​​​​មួយអង្គរង​​​​​​​​​​​​​​​​​​​បួសធ្ងន់ព្រះនា​​​​​ម សេង ​មិត្តហៅម៉ៃ​ហាំងព្រះជន្ម៤​៣វស្សា ជាព្រះចៅអធិ​​​​​​​​​​​​​​​ការគង់នៅវត្តវាំងកែ​​​​​​​​​វ ហៅវត្តព្រែកស្បូវ ស្ថិ​​​​​​​​​​​តនៅក្នុងភូ​​​​​​​​​​​​​​​​​​​មិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល រីឯស្រ្ដីម្នាក់ទៀតរងរបួសស្រាល​​​​​​​​​​​​ឈ្មោះ ឆន ​​​​​​​​​​ស្រីមុំ ភេទស្រី ​​​​​​​​​​​​អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តក​​​​​​​​​​​ណ្ដាល ធ្វើដំណើរ​​​​​​​​​ក្នុងរថយន្ដម៉ា​​​​​កតូយ៉ូតា កាមរីឆ្លាម ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2Z- 2358 បើកបរដោយ​​ឈ្មោះ ស៊ូ ដាលីណា​​​​​​​​​​​ ហៅប្រុស ភេ​​​​​​​ទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកឯរថយន្ដចតលើ​​​ចិញ្ចើមផ្លូ​​​​​​​​​​​​​​​​​​​​​​​​​​វម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2I-9437 ។