ប្រធានផ្សារផ្អាវនឹងអាជ្ញាធរកំពុងតែបើកដៃអោយអាជីវកយកចំណីផ្លូវធ្វើការលក់ដូរដោយសេរី…

333

ខេត្តកំពង់ចាម: ប្រធានផ្សារផ្អាវនឹងអជ្ញាធរកំពុងតែបើកដៃអោយអាជីវកយកចំណីផ្លូវធ្វើការលក់ដូរដោយសេរីដែលមិនខ្វល់ពីផលប៉ះពាល់ដល់សម្បត្តិសាធារណ:ក៏ដូចជាផលប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋឡើយដែលបានបើកដៃអោយអាជីវកទាំង១៤នាក់លក់លើចិញ្ចើមផ្លូវយ៉ាង អាណាធិបតេយ្យ។ បើតាមការបញ្ជាក់ពីអ្នកស្រី ហេង វួចនា បានអោយអ្នកសារព័ត៌មានយើងដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩នេះថាប្រធានផ្សារផ្អាវនឹងអជ្ញាធរកំពុងតែឃុបឃិតគ្នាបើកដៃអោយអាជីវកចំនួន១៤នាក់រំលោភយកចំណីផ្លូវនឹងចិញ្ចើមផ្លូវសាធារណ:ដែលចំខាងមុខផ្ទះរបស់គាត់តែម្តងដែលបង្កអោយគាត់ក៏ដូចជាអ្នកដ៏ទៃទៀតពិបាកធ្វើដំណើរឆ្លងកាត់ជាពិសេសគឺគ្រួសាររបស់គាត់តែម្តង ដែលការលក់ដូរនោះគឺបិទផ្លូវចេញចូលមុខផ្ទះរបស់គាត់ទាំងព្រឹកទាំងល្ងាចតែម្តង។ អ្នកស្រី ហេង វួចនា បានបន្តទៀតថាកន្លងមកក៏មានខាងអជ្ញាធរខេត្តបានចុះមកត្រួតពិនិត្យមើលម្តងរួចមកហើយកាលពីថ្ងៃទី២១ ខែ៨ ឆ្នាំ២០១៩ តែរហូតមកដល់ពេលនេះក៏នៅមិនទាន់មានចំណាត់ការណាមួយនៅឡើយគឺនៅតែបង្កការកកស្ទះដដែលមិនថាពេលត្រូវមានការប្រញ៉ាប់ទៅណាក៏ទៅមិនទាន់ដែរបើនៅតែបែបនេះ។




ជាចុងក្រោយអ្នកស្រីក៏បានសុំណូមពរដល់លោក អ៊ុន ចិន្តា ដែលជាអភិបាលខេត្តកំពង់ចាមសូមលោកមេត្តាជួយដោះស្រាយដល់គាត់ផងព្រោះថានេះជាការលក់ដូរយ៉ាងអាណាធិបតេយ្យណាស់ហើយក៏ជាបញ្ហាប៉ះពាល់ដល់ក្រុមគ្រួសាររបស់អ្នកស្រីក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតដែលធ្វើដំណើឆ្លងកាត់តំបន់ខាងលើនេះ ។ គួរបញ្ជាក់ផងដែរជុំវិញនៃរឿងរ៉ាវខាងលើនេះខាងយើងខ្ញុំជាអ្នកសារព័ត៌មាននៅមិនទាន់មានការបំភ្លឺណាមួយពីខាងលោកប្រធានផ្សារផ្អាវក៏ដូចជាអជ្ញាធរពាក់ព័ន្ធរូបណាម្នាក់នៅឡើយទេដែលទាំងអស់នេះគ្រាន់តែជាការផ្តល់ព័ត៌មានពីខាងលោកអ្នកស្រី ហេង វួចនា តែប៉ុណ្ណោះ៕