Home ជីវិត និងសង្គម

ជីវិត និងសង្គម

ស៊ែរផង!! នេះហើយកើតជាស្រ្តីសុខចិត្តដើរចេញព្រោះលះបង់គ្រប់យ៉ាងដើម្បីគេតែគេបែជាមើល….

វាជារឿងដែលពិបាកសម្រាប់បងៗ ប្អូនៗស្រីដែលត្រូវរងទុក្ខលំបាកពេលដែលបុរសជាស្វាមី មិនយល់ចិត្ត និងមិនសូវអោយតម្លៃ។ មាននារីច្រើនណាស់ដែលលះបង់ស្ទើរតែគ្រប់យ៉ាងដើម្បីចង់អោយតែគូជីវិតខ្លួនយល់ពីខ្លួន តាំងដែលខ្លួនឯងមិនសុំអ្វីច្រើនជាងនេះទៀតទេ។ រៀបការជាមួយទ្រព្យសម្បត្តិជាទស្សនៈរបស់នារីមួយចំនួនដែលនារីភាគច្រើនសម័យនេះតែងតែគិតដល់ ថាខ្លួននឹងរៀបការជាមួយបុរសអ្នកមាន មានឡាន មានផ្ទះស្រាប់។ តែផ្ទុយទៅវិញគាត់មិនបានគិតនូវលទ្ធផលទេ ថាវានឹងទៅជាយ៉ាងណាបើនេះជាការសម្រេចចិត្តរបស់ខ្លួន។ មិនមែនបុរសទាំងអស់សុទ្ធតែដូចគ្នាទេ ខ្លះមានទ្រព្យ មានចំណេះដឹងអាចផ្តល់ក្តីសុខទៅកាន់ភរិយាបាន តែខ្លះទៀតមានទ្រព្យក៏ប្រហើន ឈ្លើយ កោងកាច អាងចាងក៏មាន។ ហើយក៏មិនប្រាកដថាបុរសក្រីក្រអាចផ្តល់ក្តីសុខអោយទៅភរិយាដែរ វាសំខាន់លើការយល់ចិត្តគ្នា និងការចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក នោះទើបគ្រួសារមួយនោះមានសុភមង្គល។ នារីភាគច្រើនកាលពីនៅក្រមុំម្តាយឪពុកមើល...

អុញនោះ!!អាងខ្លួនជាមន្ត្រីមុខសង្ហាក្លែមព្រហ្មចារីស្រីស្អាតដល់ថ្នាក់មានកូនហើយអោយនាងយក…

ភ្នំពេញ៖ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់បានរួមរស់ជាមួយនារីជាសង្សារអស់រយៈពេល៣ឆ្នាំ បង្ខំអោយនាងយកកូនចេញពីរដង ហើយក៏ប្រែចិត្តចង់ដោះដៃ។ បុរសមុខខ្លា ឈ្មោះ សែម សុត អាយុ២៧ឆ្នាំ គណនីហ្វេសប៊ុកឈ្មោះ Mrr Soth បានក្លែមព្រហ្មចារីនារីស្រស់ស្អាតវ័យ២១ឆ្នាំយ៉ាងសុខសាន្តរយៈពេល៣ឆ្នាំធ្លាប់មានកូនពីរដងហើយបង្ខំអោយរូបនាងទម្លាក់កូនចោល ឥទ្បូវមានគំនិតប្រែចិត្តចង់ដោះដៃប្រល័យអនាគតនាងទាំងវ័យក្មេង។ នារីរងគ្រោះ ឈ្មោះ លីមួយគាង ហៅ អាយ៉ា មានគណនីហ្វេសប៊ុកឈ្មោះ Mss Ya បំរើការងាររោងចក្រ បានរៀបរាប់ប្រាប់ស្ថាប័នព័ត៌មាន...

ប្រធានផ្សារផ្អាវនឹងអាជ្ញាធរកំពុងតែបើកដៃអោយអាជីវកយកចំណីផ្លូវធ្វើការលក់ដូរដោយសេរី…

ខេត្តកំពង់ចាម: ប្រធានផ្សារផ្អាវនឹងអជ្ញាធរកំពុងតែបើកដៃអោយអាជីវកយកចំណីផ្លូវធ្វើការលក់ដូរដោយសេរីដែលមិនខ្វល់ពីផលប៉ះពាល់ដល់សម្បត្តិសាធារណ:ក៏ដូចជាផលប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋឡើយដែលបានបើកដៃអោយអាជីវកទាំង១៤នាក់លក់លើចិញ្ចើមផ្លូវយ៉ាង អាណាធិបតេយ្យ។ បើតាមការបញ្ជាក់ពីអ្នកស្រី ហេង វួចនា បានអោយអ្នកសារព័ត៌មានយើងដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩នេះថាប្រធានផ្សារផ្អាវនឹងអជ្ញាធរកំពុងតែឃុបឃិតគ្នាបើកដៃអោយអាជីវកចំនួន១៤នាក់រំលោភយកចំណីផ្លូវនឹងចិញ្ចើមផ្លូវសាធារណ:ដែលចំខាងមុខផ្ទះរបស់គាត់តែម្តងដែលបង្កអោយគាត់ក៏ដូចជាអ្នកដ៏ទៃទៀតពិបាកធ្វើដំណើរឆ្លងកាត់ជាពិសេសគឺគ្រួសាររបស់គាត់តែម្តង ដែលការលក់ដូរនោះគឺបិទផ្លូវចេញចូលមុខផ្ទះរបស់គាត់ទាំងព្រឹកទាំងល្ងាចតែម្តង។ អ្នកស្រី ហេង វួចនា បានបន្តទៀតថាកន្លងមកក៏មានខាងអជ្ញាធរខេត្តបានចុះមកត្រួតពិនិត្យមើលម្តងរួចមកហើយកាលពីថ្ងៃទី២១ ខែ៨ ឆ្នាំ២០១៩ តែរហូតមកដល់ពេលនេះក៏នៅមិនទាន់មានចំណាត់ការណាមួយនៅឡើយគឺនៅតែបង្កការកកស្ទះដដែលមិនថាពេលត្រូវមានការប្រញ៉ាប់ទៅណាក៏ទៅមិនទាន់ដែរបើនៅតែបែបនេះ។ ជាចុងក្រោយអ្នកស្រីក៏បានសុំណូមពរដល់លោក អ៊ុន ចិន្តា ដែលជាអភិបាលខេត្តកំពង់ចាមសូមលោកមេត្តាជួយដោះស្រាយដល់គាត់ផងព្រោះថានេះជាការលក់ដូរយ៉ាងអាណាធិបតេយ្យណាស់ហើយក៏ជាបញ្ហាប៉ះពាល់ដល់ក្រុមគ្រួសាររបស់អ្នកស្រីក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតដែលធ្វើដំណើឆ្លងកាត់តំបន់ខាងលើនេះ ។ គួរបញ្ជាក់ផងដែរជុំវិញនៃរឿងរ៉ាវខាងលើនេះខាងយើងខ្ញុំជាអ្នកសារព័ត៌មាននៅមិនទាន់មានការបំភ្លឺណាមួយពីខាងលោកប្រធានផ្សារផ្អាវក៏ដូចជាអជ្ញាធរពាក់ព័ន្ធរូបណាម្នាក់នៅឡើយទេដែលទាំងអស់នេះគ្រាន់តែជាការផ្តល់ព័ត៌មានពីខាងលោកអ្នកស្រី ហេង វួចនា...

អរគុណបងៗប៉ូលីសដែលប្រឹងប្រែងរកឃើញនៅកាបូបដែលចោរបានឆក់ពីភ្ញៀវដែលក្នុងនោះ…

សូមអរគុណដល់បងប៉ូលីសនិងក្រុមការងារអប្សារាដែលបានខ្នះខ្នែងជួយអន្តរាគមនិងជួយរករហូតបានឃើញមកវិញ។ វេលាប្រហែលជិតម៉ោង ៤ និង 00 នាទី នៅពេលដែលភ្ញៀងធ្លាក់ខ្លាំង ភ្ញៀវទេសចរបានរត់ចូលក្នុងប្រាសាទបាយ័នដើម្បីជ្រកភ្លៀង ក្នុងខណៈភ្ញៀវមិនបានប្រុងប្រយ័ត្នទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជនដៃដល់បានរូតកាបូបដៃបានយកនូវលិខិតឆ្លងដែនជនជាតិហ្វីលីពីន និងUSBដែលមានសារៈសំខាន់បំផុតតែលុយកាក់មិនបានបាត់បង់ទេ ព្រោះទុកក្នុងកាបូបតូចផ្សេងទៀត។ ខ្ញុំបានសុំអន្តរាគមពីបងប៉ូលីសឲ្យជួយស្វែងរក ពេលនោះគាត់បានសន្យាថានឹងរកឲ្យឃើញក្នុងរយៈ២ម៉ោងនេះ។ គាត់និងក្រុមការងារអប្សារាបានដុតដៃដុតជើងខ្នះខ្នែងរត់រកដោយឆ្លងកាត់ភ្លៀងសើមជោគពេញខ្លួន ប្រហែលជា ២០ នាទីក្រោយមកទើបរកឃើញនៅជិតក្បែរសិវលិង្គជ្រុងខាងកើត ឆៀងខាងជើង។ ក្នុងខណៈដែលខ្ញុំសុំអន្តរាគមពីប៉ូលីសក៏មានជនជាតិចិនមកដែរដោយកាបូបដៃរបស់គាត់ត្រូវវះកាត់ដោយឧបករណ៍មុតស្រួចតែមិនមានបាត់បង់អ្វីទេ។ ជាញយៗនៅប្រាសាទបាយ័ន ភ្ញៀវទេសចរតែងតែត្រូវបានឆក់កាបូប រូត និងវះកាត់...

រថយន្ដកាមរីឆ្លាមមួយគ្រឿង​បើកបោះពួយយ៉ាងលឿ​​​​​នគេចរថយន្ដ​​​​​​​​​​​​មួយគ្រឿង​​​​​​​​​​​​រេចង្កូតជ្រុលទៅ​​​​​​​​​​បុក….

ខេត្តកណ្ដាល៖ រថយន្ដកាមរីឆ្លាមមួយគ្រឿង​បើកបោះពួយយ៉ាងលឿ​​​​​នគេចរថយន្ដ​​​​​​​​​​​​មួយគ្រឿង​​​​​​​​​​​​បើកនៅ​​​​​​​​​​​​​​​​​ខាងមុខរេចង្កូតជ្រុលទៅ​​​​​​​​​​បុករថយន្ដមួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រឿងចតទុកក្បែ​​​​​​​​​​​​​​​​​​​​​​​ចិញ្ចើមផ្លូវពេញមួ​​​​​​​​​​​យទំហឹង បណ្ដា​​​​​​​​​​​​​លឲ្យព្រះស​​​​​​​​​​ង្ឃ១អ​​​​​​​​​​​​​​​​​​​​ង្គក្នុងចំណោមព្រះសង្ឃ៣អង្គរងរបួសធ្ង​​​​​​​​​​​ន់ និងស្រ្ដីម្នា​​​​​​​​​​​ក់រងរបួសស្រា​​​​​​​​​​​​​​​​​​​​​​​​​​ល ។ ករណីគ្រោះថ្នាក់​​​​​​​​​​​ចរាចរណ៍​​​​​​​​​​ខាងលើនេះ​​​​​​​​​កើតឡើ​​​​​​​​​​​​​​​​​​​​​​​​​​​​​ងនៅវេលាម៉ោង១៣និង៣០នា​​​​​​​​​​​ទី ថ្ងៃសុក្រ ​​​​​​​​​​៤កើត ខែជេស្ឋ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ​​​​​​​​​​​​​ទី១៨ ខែ​​​​​​​​​​​​​​​​​​​​ឧសភា ឆ្នាំ២០១៨ លើកំណា​​​​​​​​​ត់ផ្លូវជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​លេខ២១ ស្ថិតក្នុងភូមិព្រែកប៉ុក​ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ។ មន្រ្ដីនគរបា​លចរាចរណ៍ស្រុកកោះធំបាន​​​​​​​​​​​ឲ្យដឹងថាព្រះសង្ឃ​​​​​​​​​​​មួយអង្គរង​​​​​​​​​​​​​​​​​​​បួសធ្ងន់ព្រះនា​​​​​ម សេង ​មិត្តហៅម៉ៃ​ហាំងព្រះជន្ម៤​៣វស្សា...

តាមបទបញ្ជារបស់លោកស្នងការសមត្ថកិច្ចស្រុកអង្គរបូរីបង្ក្រាបចោរលួចឆែកឃើញ គ្រឿងញឿន…

ខេត្តតាកែវ៖ នៅថ្ងៃថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០០និង៣០នាទី មានអំពើលួចមួយករណីកើតឡើងនៅចំណុចផ្ទះរបស់ឈ្មោះ ឈាន ឈុន ភេរប្រុស ស្ថិតនៅក្នុងភូមិទួលសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ បាត់បង់សម្ភារៈរួមមានប្រាក់រៀលចំនួន០៣លានរៀល ទូរស័ព្ទ០២គ្រឿង និងឯកសារមួយចំនួនទៀត។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គរបូរីចុះធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញារហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ០១នាក់...

កម្លាំង២ខណ្ឌសហការគ្នារហូតឈានដល់ការឃាត់ខ្លួនចោរកាច់កលួចម៉ូតូយ៉ាងសកម្មម្នាក់…

នៅថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អាំ ប្រុស ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះគ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល រួមនិងវត្ថុតាង ដែកជ្រុងចុងសំប៉ែតស្រួចចំនួន០៣ ដង្កាប់ចំនួន០១ ដែកឆាបចំនួន០១ ដែកចំពុះទុងដកឈើចំនួន០១ សោរខ្សៀលេខ៨ចំនួន០៤ កូនសោរម៉ូតូចំនួន០៥ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច...

ឈ្លាតឱកាសបុណ្យភ្ជុំក្រុមឈ្មួញនៅតែបន្តដឹកឈើខណ:ពេលដែលមេព្រៃរវល់កាន់បិណ្ឌឬ…

យុទ្ធនាការដ៏ក្តៅគគុករបស់ថ្នាក់ជាតិក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិ មិនបានធ្វើឲ្យមេព្រៃស្រុកសៀមប៉ាងព្រឺរោមឡើយនៅតែធ្វើព្រងើយមិនអើពើរនឹងការបង្ក្រាបក៏ដូចជាមិនគួររពតាមបទបញ្ជារបស់មន្ត្រីថ្នាក់ជាតិផងដែរ។ ប្រភពពលរដ្ឋស្រុកសៀមប៉ាងបានឲ្យដឹងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះថា :ក្នុងរដូវកាន់បិណ្ឌភ្ជុំ ឈ្មួញ ឈើដុសស្លែល្បីល្បាញជាយូរហើយ នូវក្នុងស្រុកសៀមប៉ាង ដែលមានឈ្មោះណាក់និង ឈ្មោះហេង បានកំពុងដឹកជញ្ជូនឈើប្រណិតតាមរយះរថយន្តសាំយ៉ុងជាច្រើនគ្រឿងក្នុង១ថ្ងៃៗ ចេញពីស្រុកសៀមប៉ាងមកដល់ក្នុងខេត្ត ប្រហែលជាម៉ោង០៨ព្រឹក ជារៀងរាល់ថ្ងៃ បន្លំៗជាមួយរថយន្តដឹកអ្នកដំណើរ ចេញពីស្រុកឆ្ពោះទៅគោលដៅរបស់ពួកគេនៅក្នុងខេត្ត។ យើងក៏សង្កេតឃើញថា ឈ្មួញឈើជើងខ្លាំងទាំងនេះមិនខ្លាចញញើតនិងបទបញ្ជារបស់រាជរដ្ឋាភិបាលទៅហើយទេ ចុះមន្រ្តីនៅក្នុងស្រុកសៀមប៉ាង និងមន្រ្តីគ្រប់ជំនាញដែលពាក់ពន្ធ័ក្នុងខេត្តស្ទឹងត្រែងទាំងមូលហេតុអី្វមិនបង្រ្កាបបទល្មើសទាំងអស់នេះផងទៅ ឬក៏មានការឃុបឃិតគ្នាដូចរាល់ៗដងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរៀងៗខ្លួន? ដឹងហើយធ្វើមិនដឹងដឹងហើយធ្វើដេកលក់បុគ្គលនិងមន្រ្តីអស់ទាំងនេះមិនងាយនិងដាស់ឲ្យក្រោកបានទេ។ វិធីតែមួយគត់គឺគោរពទៅតាមគោលការណ៍អភិក្រមទាំង៥របស់សម្តេចតេជោ សូមឲ្យឯកឧត្តម សៅសុខាប្រធានគណកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ...

ពេលគ្នានៅរស់ម្នាក់ៗនាំគ្នាស្អប់ហើយជេរស្តីដល់ពេលអស់សង្ខារបែជានាំគ្នាអាណិត…

តាកែវ៖ កាលពេលដែលគ្នានៅរស់ម្នាក់ៗនាំគ្នាស្អប់ហើយស្តីថា ដល់ពេលអស់សង្ខារបែជានាំគ្នាអាណិត បុរសម្នាក់នេះដោយសារតែមាន ជំងឺប្រចាំកាយផង(ឆ្កួតជ្រូក)ហើយស្រវឹងស្រាផង បានដួលផ្កាប់មុខចូលអាងទឹកដែលគេរៀបដាក់ទ្រជើងរានទេវតាបណ្តាលឲ្យលុងទឹកស្លាប់ ដោយពុំមានអ្នកណាដឹង ហើយនឹងមកជួយទាន់នោះទេ។ ហេតុការនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង៥នឹង១០នាទី រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ជនរងគ្រោះឈ្មោះ ជួង គឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ប្រភពបានឲ្យដឹងថា...

បុរសត្រូវភ្លើងឆេះរលាកខ្លួនហើយឲ្យគេជួយដឹកទៅមន្ទីរពេទ្យពេលនេះបានទទួលមរណៈភាពហើយ

សោកស្តាយណាស់ បុរសត្រូវភ្លើងឆេះរលាកខ្លួន ហើយរត់ឲ្យគេជួយដឹកទៅមន្ទីរពេទ្យ តែគ្មានអ្នកជូននោះ ពេលនេះបានទទួលមរណៈភាពហើយ។ ករណីអគ្គិភ័យស្ថានីយបញ្ចូលហ្គាសរថយន្តLPG24ម៉ោង មួយកន្លែងនៅកណ្តាលក្រុងសៀមរាប កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន១២នាក់រងរបួស ក្នុងនោះមានមន្ត្រីនគរបាលម្នាក់ផងដែរ ហើយអ្វីដែលគួរឲ្យការភ្ញាក់ផ្អើលនោះ គឺមានបុរសម្នាក់បាត់រត់ចេញពីកន្លែងកើតហេតុ ដោយត្រូវអណ្តាតភ្លើងឆាបឆេះស្បែករលេះរលួយពេញខ្លួន គួរឲ្យខ្លោចចិត្តណាស់ ហើយបានពឹងអ្នកនៅជិតនោះឲ្យជូនទៅពេទ្យ តែគ្មានអ្នកណាម្នាក់មានចិត្តធម៌ព្រមជូនទេ។ បុរសរងគ្រោះដែលរត់រកឲ្យគេជួយជូនទៅមន្ទីរពេទ្យនេះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ គឺមានឈ្មោះថា មឿន...

MOST POPULAR

HOT NEWS