Home ព័ត័មានជាតិ

ព័ត័មានជាតិ

ឪពុករូបនេះបាននិយាយថាខ្ញុំមិនអាចមើលឃើញកូនប្រុសរបស់ខ្លួនឯងឈឺចាប់ទេហើយខ្លួនប្រាណរបស់គាត់ពោរពេញទៅដោយស្នាមភ្លើងរលាករោល

ឪពុករូបនេះបាននិយាយថា "ខ្ញុំមិនអាចមើលឃើញកូនប្រុសរបស់ខ្លួនឯងឈឺចាប់ទេ"ហើយខ្លួនប្រាណរបស់គាត់ពោរពេញទៅដោយស្នាមភ្លើងរលាករោល។ ក្នុងជីវិតយើងរឿងដែលឈឺចាប់បំផុតគឺមើលឃើញមនុស្សដែលយើងស្រលាញ់ខ្លាំងបំផុតចាកចេញពីយើងដោយមិនត្រលប់វិលវិញ។ វាមានអារម្មណ៍ពិបាកក្នុងការទ្រាំ បើទោះបីជាពេលវេលាមានរយៈពេលយូរសម្រាប់ធ្វើការបំភ្លេចក៏ដោយ តែវានៅតែពិបាកក្នុងការបំភ្លេច។ ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍ ក្នុងរឿងដែលត្រូវបានបង្ហាញនៅថ្ងៃនេះគឺជារឿងដ៏គួរឱ្យសោកស្តាយណាស់។ យើងមិនអាចការពារវាជាមុនបានទេ ដោយសារតែយើងមិនអាចដឹងថានឹងមានអ្វីកើតឡើងក្នុងរយៈពេលប៉ុន្មានវិនាទីខាងមុខ។ វាដូចជាគ្រួសារនេះមានកូនប្រុសពីរនាក់និងឪពុកម្តាយដែលគួរឱ្យស្រឡាញ់និងកក់ក្តៅបំផុត។ ហើយហេតុការណ៏បានកើតឡើងលើគ្រួសារមួយដែលរស់នៅរដ្ឋឃ្វីនឡែន ដែលឪពុកមានអាយុ 34 ឆ្នាំជាជនជាតិអូស្ត្រាលីឈ្មោះ Nathan Perry។ ថ្ងៃកើតហេតុគឺនៅវេលាដ៏ស្ងាត់ជ្រងំ ស្រាប់តែពួកគេបានហិតដឹងថាមានក្លិនផ្សែងនៅពាក់កណ្តាលយប់។ នៅពេលនោះគាត់បានគេងលក់ពាក់កណ្តាល ហើយមិនដឹងថាមានអ្វីកើតឡើងនោះទេ។ ភ្លាមនោះផ្ទះរបស់គាត់បានឆាបឆេះ អគ្គីភ័យក៏បានផ្ទុះឡើងស្ទើរតែពេញផ្ទះរបស់គាត់។ ប៉ុន្តែនៅពេលគាត់គិតក្នុងចិត្តថា "កូនប្រុសទាំងពីរនាក់របស់គាត់គឺកំពុងតែស្ថិតនៅក្នុងអណ្តាតភ្លើង”...

កងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យចំនួន៥នាក់និងជនរងគ្រោះចំនួន៦នាក់ទៅតុលាការដើម្បីសាកសួរតាមនីតិវិធីច្បាប់

ខេត្តស្វាយរៀង កងរាជអាវុធហត្ថខេត្តស្វាយរៀងចាប់បញ្ជូនជនសង្ស័យបង្ខាំងមនុស្សចំនួន៥នាក់និងជនរងគ្រោះ៦នាក់ទៅតុលាការនៅរសៀលថ្ងៃទី៦វិច្ឆិកាឆ្នាំ២០១៩។ បើតាមលោកវរសេនីយ៍ឯកស្រីវុត្ថាមេបញ្ជាការរងបានឲ្យដឹងថា ដោយមានការសហការជាមួយកងកំលាងខេត្តព្រៃវែងបានកាអនុញ្ញាតពីលោកគង់ ច័ន្ទខេមរិទ្ទព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ,ឡេង ធី ង៉េ អាយុ៦៥ឆ្នាំជនជាតិវៀតណាមមានទីលំនៅបច្ចុប្បន្នភូមិហ្គរណយ ឃុំនិនឌៀង ស្រុកចាវថាញ់ខេត្តតាយនិញ ប្រទេសវៀតណាម។ ក្រោយពីបានទទួលពាក្យបណ្ដឹងកងកម្លាំងប្រដាប់អាវុធហត្ថខេត្តស្វាយរៀងនិងព្រៃវែងបានកំណត់មុខសញ្ញាជនសង្ស័យដែលចាប់បង្ខាំងមនុស្សនៅផ្ទះសំណាក់ សរ សារឿននៅខាងកើតស្ពានអ្នកលឿងនៅថ្ងៃទី៣វិច្ឆិកាវេលាម៉ោង៩.៤៣នាទីនៅភូមិ០៥ឃុំព្រែកខ្សាយខេត្តព្រៃវែង។ លោកបានបន្តថា សមត្ថកិច្ចបានរកឃើញមនុស្សចំនួន ១១ នាក់ប្រុស ៨នាក់ស្រី ៣នាក់កម្លាំងជំនាញខេត្តព្រៃវែងបាននាំខ្លួនអ្នកទាំងនោះបញ្ជូនជនសង្ស័យទាំង ១១ នាក់ឲ្យមកមន្ត្រីនគរបាលយុតិធម៍កងរាជអាវុធខេត្តស្វាយរៀងដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ សមត្ថកិច្ចបានបន្តថាក្រោយពីបានសាកសួរនិងវត្ថុតាងកសាងសំណុំរឿងរួចក៏បញ្ជូនជនសង្ស័យចំនួន ៥ នាក់ខ្មែរ៤នាក់ស្រីម្នាក់ជនជាតិវៀតណាមទៅតុលាការនិងជនរងគ្រោះ ចំនួន៦នាក់នៅក្នុងនោះមានខ្មែរម្នាក់ដែរទៅសាកសួរនៅតុលាការដើម្បីកំណត់មុខសញ្ញានៅរសៀលថ្ងៃទី ៦វិច្ឆិកាឆ្នាំ...

រថយន្តកូរ៉េដឹកទំនិញបើកបុកចូលផ្ទះប្រជាពលរដ្ឋ មិនអស់ល្បឿនជ្រុលទៅបុកម៉ូតូ ២គ្រឿងថែមនិង…

ភ្នំពេញ៖ រថយន្តកូរ៉េដឹកទំនិញ មួយគ្រឿងបើកបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលរងការខូចខាតម៉ូតូពីរគ្រឿង កង់បីឥណ្ឌាមួយគ្រឿង រថយន្តមួយគ្រឿងទៀត និងសម្ភារៈមួយចំនួនទៀត បង្កការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនាវេលាម៉ោង១២និង៤នាទី យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េដឹកទំនិញ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AM-3759 ធ្វើដំណើរនៅតាមបណ្តោយផ្លូវលំមួយកន្លែង...

មិនចប់ទេ!! ពេលនេះអ្នកនាង ធី សុវណ្ណថាប្តឹងស្នើរផ្តន្ទាទោសតាមច្បាប់និងទាមទារជំងឺចិត្ត ២០ម៉ឺនដុល្លា…

បងប្អូនប្រជាពលរដ្ឋជាច្រើនបានដឹង និងជ្រាបច្បាស់ហើយថា១ថ្ងៃមុន​​លោក​ ហេង​ ឡុង​ បានធ្វេីការ​បង្ហាញ​មុខនារី​ដែលអះអាង​ជាប្រពន្ធ​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ និងបានមានការ​លេីកឡេីង​ថា៖"សូមបងប្អូនទាំងអស់គ្នាមើលការបកស្រាយរបស់កញ្ញា ចរិយា បង្ហាញភស្តុតាងជាមួយនិងលោក ផែ សុវណ្ណារិទ្ធ កាលពីពួកគាត់នៅជាសង្សារជាមួយនឹងគ្នាកាលពីជាង 9 ឆ្នាំមុន"។ យ៉ាងណាមិញ ក្នុង​ឃ្លីប​វីដេអូ​នេះ​ដែរ​ នារី​ដែលបាន​អះអាង​ថា​ខ្លួន​គឺជា​ប្រពន្ធ​របស់​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ បានទម្លាយនូវ​រូប​ថតប៉ុន្មានសន្លឹក​ និងបានមានការ​រៀប​រាប់​នូវ​រឿង​រ៉ាវ​ជាច្រើន​ ដែលរូបនាងជាមួយ​លោក​ ផែ​...

លោក​ប្រាយុទ្ធ​ ចាន់អូចា​ នាយករដ្ឋមន្រ្តី​ថៃ​ មិនអនុញ្ញាតអោយ​ ទណ្ឌិត​សម​ រង្សី​ ចូលដីថៃ​ទេ….

បាងកក៖នៅក្នុងសន្និសីទសារព័ត៌មានមួយរបស់លោក នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បាននិយាយសំដៅទៅលើចំណងមិត្តភាពរបស់ថៃជាមួយកម្ពុជាក្នុងនាមជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយបានបញ្ជាក់ច្បាស់ៗថា ប្រទេសថៃទំនងជាមិនអនុញ្ញាតឱ្យមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិឆ្លងកាត់ប្រទេសថៃចូលប្រទេសកម្ពុជានោះទេ។ កាសែតបាងកកប៉ុស្តិ៍ បានដកស្រង់និងចុះផ្សាយសម្តីលោក ប្រាយុទ្ធ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកានេះថា “យោងតាមការប្តេជ្ញាចិត្ត របស់យើងចំពោះអាស៊ានយើងនឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមកទេ ហើយយើងក៏នឹងមិនអនុញ្ញាតិក្រុមប្រឆាំង នឹងរដ្ឋាភិបាលប្រើប្រាស់ប្រទេសថៃសម្រាប់បម្រើសកម្មភាពផ្ទាល់ខ្លួននោះឡើយ” ។ លោកនាយករដ្ឋមន្រ្តីថាបានបញ្ជាក់យ៉ាងខ្លីថា “បញ្ហានេះខ្ញុំបានបញ្ជាទៅកាន់មន្ត្រីរបស់យើងហើយ ដូច្នេះលោកសម រង្ស៊ី ប្រហែលជាមិនអាចចូលប្រទេសថៃបាននោះទេ។ គួរជម្រាបជូនដែរថា លោក...

ក្រោយមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់មហាជននោះ ឥលូវនេះអគ្គស្នងការនគរបាលជាតិបានចេញសារបងស្រាយថាជនសុីវិលដែលតែងតែចេញធ្វើសកម្មភាពទាំងនោះមិនមែនជាសមត្ថកិច្ចរបស់ស្នងការនគរបាលជាតិទេ

ដូចដែលបងប្អូនជនរួមជាតិយើងបានដឹងលឺហើយថា ប៉ុន្មានថ្ងៃចុងក្រោយនេះគឺមានផ្ទុះនូវករណីជនឈ្លៀតឪកាសស្លៀកពាក់សុីវិលអះអាងថាខ្លួនជាសមត្ថកិច្ចធ្វើសុីប្រជាពលរដ្ឋថាជាច្រើនលើក ច្រើនសារមកហើយ។ ហើយករណីធ្វើសុីនេះត្រូវបានប្រជាពលរដ្ឋដាក់ឈ្មោះអោយថា ជាការធ្វើសុីស្របច្បាប់ដែលទឹកប្រាក់នៃការជំរិតទារពីសំណាក់សមត្ថកិច្ចក្លែងក្លាយទាំងនោះអាចលោតទៅដល់២៥០០ដុល្លា បើតាមសម្តីអ្នកដែលជួបបទពិសោធន៏នេះផ្ទាល់ប្រាប់។ យ៉ាងណាមិញក្រោយមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់មហាជននោះ ឥលូវនេះអគ្គស្នងការនគរបាលជាតិបានចេញសារបងស្រាយថាជនសុីវិលដែលតែងតែចេញធ្វើសកម្មភាពទាំងនោះមិនមែនជាសមត្ថកិច្ចរបស់ស្នងការនគរបាលជាតិទេ។ ហើយនេះគឺជាសារបកស្រាយរបស់អគ្គស្នងការនគរបាលជាតិមានខ្លឹមសារដូចតទៅ៖ "​សេចក្តី​បកស្រាយ​បំភ្លឺ​របស់​ក្រុម​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ថា​មាន​ករណី​ជន​ស៊ី​វិល​មួយ​ក្រុម​ដែល​តែងតែ​ចុះ​ចាប់​គ្រឿងញៀន​នៅ​ម្តុំ​បឹង​កក់​នោះ​មិនមែន​ជា​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នោះ​ទេ​ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្នុង​នាម​ជា​សមត្ថកិច្ច​ទទួលខុសត្រូវ​ក្នុង​ដែនដី​រាជធានី​ភ្នំពេញ​ នឹង​ធ្វើការ​ស្រាវជ្រាវ​ បង្ការ​ ទប់ស្កាត់​មិន​អោយ​ក្រុម​ជន​ស្លៀក​ស៊ី​វិល​ទាំងនោះ​បង្ករ​បញ្ហា​ទាំងនេះ​ទៀត​ឡើយ​ ម្យ៉ាងវិញទៀត​កម្លាំង​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ តែងតែ​គោរព​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ថ្នាក់ដឹកនាំ​ មិន​ដែល​ទៅ​ធ្វើ​សកម្មភាព​អ្វីមួយ​ដែល​ខុស​ពី​ការ​ណែនាំ​ ឬ​ក៏​ភារកិច្ច​នោះ​ទេ​។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នឹង​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​ចាត់វិធានការ​ណ៍​មិន​អោយ​មាន​ករណី​នេះ​កើតឡើង​ទៀត​ឡើយ​ ។​"

ទំនេរពេក!!នៅសុខៗបែជាយកផ្លែដូងទៅគប់កញ្ចក់ឡានគេទីបំផុតត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន…

សមត្ថកិច្ចចាប់ឃាត់ខ្លួន ក្មេងប្រុសស្រី ៣នាក់ បន្ទាប់ពីរពិសដៃ យកផ្លែដូងផឹកទឹកអស់គប់កញ្ចក់រថយន្តគេ(ពាក្យចាស់ពោលថារពិសដៃផ្ទៃឆ្អែត តែបីនាក់នេះរពិសដៃចង្រៃទៅវិញ) ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ឈានចូលថៃ្ងទី៣០ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ម្តុំភូមិក្រាំងលាវ ក្រុមជនសង្សយ័៣នាក់ដូចក្រោម៖ ១-ឈ្មោះ ជួន វិន ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកបើកម៉ូតូ រស់នៅភូមិឯកភាព ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ...

ដាស់តឿនដល់អ្នកដែលចូលចិត្តប្រើទូរស័ព្ទបណ្តើរប​ញ្ចូលថ្មបណ្តើរយុវជនម្នាក់បានស្លាប់ខណៈពេលដែលសាកថ្មទូរស័ព្ទ…

ខេត្តសៀមរាប: យុវជនវ័យ១៩ឆ្នាំម្នាក់បានដេកស្លាប់ខណ: ពេលដែលសាកថ្មទូរស័ព្ទបណ្តើដាក់កាស់ត្រចៀកបណ្តើ ដូច្នេះសូមជួយស៊ែបន្តផងដើម្បីអោយបងប្អូនប្រជាពលរដ្ឋទាំងអស់បានដឹងហើយដើម្បីជៀសវាងកុំអោយដូចយុវជនខាងលើនេះ។ ដែលហេតុការណ៍នេះបានកើតឡើង។ នៅយប់ថ្ងៃទី២៩.១០.២០១៩ រំលងអត្រាតឈានចូលថ្ងៃទី៣០.១០.២០១៩ វេលាម៉ោង០៣.៤៥នាទីនៅ ចំនុច(ជិតសាលាឃុំស្រែណូយ)ភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប មានករណីដេកស្លាប់លើគ្រែក្នុងបន្ទប់ក្រោយផ្ទះឈ្មោះវុធ ឡាយ ប៉ាញ ភេទប្រុសអាយុ៣៣ឆ្នាំ ដែលជាមេជាងកញ្ជក់។ ជនរងគ្រោះដែលស្លាប់មានឈ្មោះផន់ កក្កដា ភេទប្រុសអាយុ 19 ឆ្នាំមានស្រុកកំណើតនៅភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង...

សុនខហិតក្លិននិងកំលាំងបន្ថែមបានបញ្ចូនទៅកោះរ៉ុងដេីម្បីរុករកស្ត្រីជនជាតិអង់គ្លេសដែលបាត់ខ្លួន1សប្តាហ៏មកហេីយ

គួរំលឹកដែរថា​ ក្រោយការបាត់ខ្លួនរបស់ Amelia Bambridge បុរស6នាក់កំពុងត្រូវបានសួនាំពាក់ពន្ធ័នឹងការបាត់ខ្លួនស្ត្រីទេសចរជនជាតិវ័យ21ឆ្នាំ​ ជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge​ នៅលេីកោះរ៉ុងតាំងពីថ្ងៃពុធមក។ ខណៈដែលកងកំលាំងជាច្រេីននាក់កំពុងរុករកនៅលេីកោះបន្តទៀត។ Amelia ត្រូវបានបាត់ខ្លួនក្រោយពិធីជប់លៀងជាមួយមិត្តភក្តិនាង​ នៅលេីកោះពេលយប់រួចមក​ ។ អ្នកដែលត្រូវបានសួនាំនោះ​ ជាអ្នកធ្វេីការលេីកោះ​ នៅក្នុងបានិងកន្លែងដែលនាងស្នាក់នៅ​។ ដើមឡើយប៉ូលីសបានផ្តោតការស្វែងរកនៅលើឆ្នេរសមុទ្រនិងសមុទ្រខណៈដែលនាង Amelia ត្រូវបានគេឃើញចុងក្រោយនៅឯពិធីជប់លៀងមួយនៅឯឆ្នេរខ្សាច់ Police Beach ដែលកាបូបរបស់នាងត្រូវបានគេរកឃើញជាមួយកាបូបលុយទូរស័ព្ទនិងកាតធនាគារនៅខាងក្នុង​ ប៉ុន្តែឪពុករបស់នាងឈ្មោះ...

សូមបងប្អូនប្រុងប្រយត្ន័ពេលដែលចេញពីព្រលានយន្តហោះពោធិ៍ចិនតុងមានជនខិលខូច ប្រើរូបភាពថ្មីធ្វើជាអ្នករត់តាក់ស៊ី…

ភ្នំពេញ៖ ថ្ងៃទី២៨-១០-២០១៩ វេលាម៉ោង២១ និង៥០នាទី ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចមានស្ថានទម្ងន់ទោស(គ្រៀកលូកយកលុយ) នៅចំណុចតាមផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អុរបែកក្អម ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ០៣នាក់ (គេចខ្លួន០២នាក់ ឈ្មោះ ធី វ់ាន់ និងឈ្មោះ វុធ) ។ ឃាត់ជនសង្ស័យ ១នាក់ ឈ្មោះ...

MOST POPULAR

HOT NEWS